ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូលមានសញ្ញាតិតែមួយត្រូវបានសភាទទួលយកនិងគ្រោងប្រជុំអនុម័តនៅចុងខែនេះ

ភ្នំពេញ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយគត់ត្រូវបានសភាទទួលយកហើយនិងគ្រោងប្រជុំពេញអង្គអនុម័តនៅចុងខែនេះ។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានប្រាប់ EAC News ថាសេចក្ដីព្រាងច្បាប់ធម្មនុញ្ញដែលត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យអនុម័តរួចកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅត្រូវបានបញ្ជូនមកសភារួចហើយ ខណៈសភាកំពុងរៀបចំធ្វើការនេះឱ្យលឿនបំផុតតាមដែលអាចធ្វើទៅរួច។ លោកបញ្ជាក់ថា តាមគម្រោងគណៈអចិន្ត្រៃយ៍សភានឹងប្រជុំពិនិត្យនៅថ្ងៃទី១៤ ខែតុលា រួចបញ្ជូនទៅគណៈកម្មាការជំនាញដើម្បីពិនិត្យនៅសប្ដាហ៍ក្រោយ។

បើតាមលោក ឡេង ប៉េងឡុង ដោយសារវិសោធនកម្មនេះត្រូវចែងថាជាការប្រញាប់ដូច្នេះអាចនឹងត្រូវសភាបើកសម័យប្រជុំពេញអង្គនៅចុងខែនេះ។

លោកថា៖ «ច្បាស់ហើយដោយសារច្បាប់នេះជាការប្រញាប់ដូច្នេះហើយ យើងស្នើឱ្យគណៈកម្មាការជំនាញលោកសិក្សាឱ្យបានឆាប់ទៅ។ ឥឡូវបើសិនជាអាទិត្យក្រោយគាត់សិក្សាគាត់មានពេលតែ៣ទៅ៤ថ្ងៃទេ»។

កាលពីម្សិលមិញ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានរាជានុញ្ញាតឱ្យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តដំណើរការធ្វើវិសោធនកម្មសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលត្រូវមានសញ្ជាតិខ្មែរតែមួយ បន្ទាប់ពីព្រះអង្គទទួលបានការទូលថ្វាយពីក្រុមប្រឹក្សាធម្មនុញ្ញដែលប្រកាសថាច្បាប់នេះអាចធ្វើទៅបាន។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យអនុម័តរួចកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ។ គោលបំណងនៃការធ្វើច្បាប់នេះគឺសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក