BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៦៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៩ករណី ខណៈអ្នកជំងឺ ៣៩៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៥,៣៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៥៤៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៨,៨០២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,២៣៦ករណី៕