EDC ៖ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F14) បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន
ភ្នំពេញ ៖ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F14) ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ (៣) សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមការបង្ហោះព័ត៌មានលើទំព័រហ្វេសបុកផ្លូវការរបស់អគ្គិសនីកម្ពុជានៅវេលាម៉ោង ២០:៤៦នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។
ក្រុមការងារបច្ចេកទេសនៃអគ្គិសនីកម្ពុជាកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុលនិងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីកម្ពុជាសុំការអធ្យាស្រ័យពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕