ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣៧៤,៦៥៣នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៤៤៦នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៤២២,២៨៨នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ២៣៩,០២៧,១៧៥នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៤,៨៧២,៧៣៩នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ២១៦,២៧០,៦៥២នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ២២,៧៥៦,៥២៣នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/