ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រអនុញ្ញាតឲ្យសម្ដេចតេជោបន្តដំណើរការវិសោធនកម្មសេចក្ដីព្រាងរដ្ឋធម្មនុញ្ញតម្រូវឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានទទួលនូវលិខិតទូលថ្វាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញនិងអនុញ្ញាតឱ្យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តដំណើរការធ្វើវិសោធនកម្មសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលត្រូវមានសញ្ជាតិខ្មែរតែមួយ។

ក្នុងរាជសារចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ព្រះអង្គបានសម្រេចថា៖ «ខ្ញុំសូមប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើនេះ ដើម្បីចាត់ការ តាមនីតិវិធី» ។

កាលពីម្សិលមិញ បន្ទាប់ពីបានបើកអង្គប្រជុំពិនិត្យពិភាក្សាទៅលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន សញ្ជាតិខ្មែរតែមួយក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺ «អាចធ្វើទៅបាន» ដោយថាស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម ព្រមទាំងធ្វើឡើងក្នុងពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យអនុម័តរួចកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ។ គោលបំណងនៃការធ្វើច្បាប់នេះគឺសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក