ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យលុបវីដេអូខ្លីបទ Are You Ok ចេញពីបណ្ដាញសង្គមរបស់ក្រុមហ៊ុនបន្ទាប់ពីមានប្រតិកម្មពីមហាជន

ភ្នំពេញ៖ អគ្គនាយកផលិតកម្មGalaxy អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាឱ្យលុបវីដេអូខ្លីនៃបទ Are You Ok? ចេញពីបណ្ដាញសង្គមក្រុមហ៊ុនទាំងអស់តាមការស្នើសុំរបស់អ្នកគាំទ្រ។

លោក ឡេង ណាវ៉ាត្រា បានសរសេរលើហ្វេសបុកផេករបស់លោកថា៖ «សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video Trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែល្អឡើងវិញ» ។

បទដែលទិញកម្មសិទ្ធបញ្ញាពីម្ចាស់សំឡេង are you ok ត្រូវបានផលិតកម្ម Galaxy Navatra របស់លោក ឡេង ណាវ៉ាត្រា ទិញពីម្ចាស់សំឡេងដើមក្នុងតម្លៃ១ម៉ឺន២ពាន់ដុល្លារ និងត្រូវយកមកផលិតជាបទចម្រៀងដែលច្រៀងដោយកញ្ញា តន់ ច័ន្ទសីម៉ា។

ក្នុងវីដេអូចម្រៀងខ្លីដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក និងTikToK បានបង្ហាញនូវបុរសម្នាក់សាកសួរទៅកាន់មនុស្សស្រីមួយក្រុមនូវពាក្យថា are you ok? Can you clap clap with me in the classroom? និងបានបង្ហាញកាយវិការរាំរបស់សិស្សស្រីទាំងនោះ រួមទាំងប្រើប្រាស់អាវុធរាំក្នុងថ្នាក់រៀនផងដែរ ដែលធ្វើឱ្យមហាជនផ្ទះការរិះគន់ជាខ្លាំងនៅប៉ុន្មានថ្ងៃនេះ។

ក្រោយពីមានប្រតិកម្មពីម្ចាស់ផលិតកម្មរួច ទាំងក្នុងហ្វេសបុក និងTikTok របស់ក្រុមហ៊ុន Galaxy បានលុបចោលវីដេអូនោះរួចផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក