ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ឆ្លងកាត់ «តំបន់លឿងទុំ» និង «តំបន់ក្រហម»

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្លាប់បានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ក្នុងនាមគណៈកម្មការប្រតិបត្តិនៃគ.ប.ខ ជ្រាបថា លិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ដែលម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្លាប់បានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ក្នុងនាមគណៈកម្មការប្រតិបត្តិនៃគ.ប.ខ នោះត្រូវអស់សុពលភាពប្រើប្រាស់ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ 

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ដែលត្រូវការចាំបាច់ស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ឆ្លងកាត់ “តំបន់លឿងទុំ” និង “តំបន់ក្រហម” ដាក់ពាក្យស្នើសុំនៅរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញ ថាការធ្វើបែបនេះគឺដើម្បីធានាស្ថិរភាពនៅក្នុងការដំណើរការប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្តាច់ចរន្តនៃការឆ្លងរាលដាលនៃជំងឺដ៏សាហាវនេះទៅតំបន់ផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក