ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការងារស្នើដល់រោងចក្រសហគ្រាសអនុញ្ញាតឱ្យកម្មករឈប់សម្រាកដោយមានប្រាក់ឈ្នួលនៅថ្ងៃចាក់វ៉ាក់សាំងដូសជំរុញ

ភ្នំពេញ៖​ ក្រសួងការងារបានស្នើដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ឱ្យអនុញ្ញាតថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្នួលដល់កម្មករ និយោជិត ដែលបានឈប់សម្រាកនៅថ្ងៃចាក់វ៉ាក់សាំងដូសជំរុញ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងការងារលោក អ៉ិត សំហេង បានស្នើ់ដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ឱ្យអនុញ្ញាតដល់កម្មករឱ្យបានទៅចាក់វ៉ាក់សាំងដូសជំរុញជាមួយការឈប់សម្រាក ១ថ្ងៃដោយមានប្រាក់ឈ្នួល ដោយថាជាប្រយោជន៍របស់ម្ចាស់រោងចក្រសហគ្រាស និងជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

កម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់ពលរដ្ឋចាប់ពីថ្ងៃទី១១ ខែតុលា នេះតទៅ ដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានចាក់វ៉ាក់សាំងដូសទី១ និងទី២រួច។

គិតត្រឹមថ្ងៃទី១០ ខែតុលា ពលរដ្ឋកម្ពុជាដែលស្ថិតក្នុងក្រុមអទិភាពចំនួនជាង ៩២ម៉ឺននាក់បានចាក់វ៉ាក់សាំងដូសទី៣រួចរាល់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក