ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា និងស៊ែបីប្រកាសគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស៊ែបីប្រកាសបង្កើនចំណងទំនាក់ទំនងរវាងគ្នានឹងគ្នាបន្ថែមទៀតដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។

ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះ ក្រសួងការបរទេសឱ្យដឹងថា ក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក អ៊ុច បូររិទ្ធ និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែបីលោក នីកូឡា សេឡាកូវិច បានធ្វើការពិភាក្សាគ្នាក្នុងការរឹតចំណងទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ និងប្ដេជ្ញាចិត្តក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយសេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែបីលោក នីកូឡា សេឡាកូវិច បានបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលស៊ែបីក្នុងការបើកស្ថានបេសកកម្មការទូតស៊ែប៊ីនៅតំបន់អាស៊ីអាគ្នេយ៍ពិសេសកម្ពុជា ដោយក្នុងបំណាច់ឆ្នាំនេះរដ្ឋាភិបាលនឹងបញ្ជូនគណៈប្រតិភូខ្លួនមកកម្ពុជាដើម្បីសិក្សាលើករណីនេះ។

ក្នុងជំនួបរវាងតំណាងការទូតកម្ពុជា និងស៊ែបីលើកនេះ រដ្ឋាភិបាលស៊ែបីសន្យាថានឹងផ្ដល់សន្យាប័នសម្រាប់លិខិតឆ្លងដែនការទូតកម្ពុជាអាចចេញចូលប្រទេសស៊ែបីបាន និងប្រកាសគាំទ្រប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ។

ចំណងទំនាក់ទំនងរវាងកម្ពុជា និងស៊ែបី បានចាប់ផ្ដើមក្នុងឆ្នាំ១៩៥៧ ក្រោមការដឹកនាំរបស់សម្ដេចនរោត្តម សីហនុ ដោយពេលនោះកម្ពុជាក៏បានបង្កើនស្ថានទូតរបស់ខ្លួនក្នុងទីក្រុងប៊ែលក្រាត នៃសាធារណរដ្ឋស៊ែបីផងដែរ។ ទោះជាយ៉ាងណាដោយសារសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧៩ វាយបណ្ដេញខ្មែរក្រហមពីជំនួយរបស់ទ័ពវៀតណាម រដ្ឋាភិបាលស៊ែបីបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលកម្ពុជារហូតដល់ឆ្នាំ២០១១ ទើបចំណងទំនាក់ទំនងប្រទេសទាំងពីរចាប់ផ្ដើមផ្សារភ្ជាប់ឡើងវិញដោយមានការគាំទ្រគ្នាទៅវិញទៅមក៕

រូបថត: AKP


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក