
អភិបាលខេត្តត្បូងឃ្មុំ ៖ ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត
ខេត្តត្បូងឃ្មុំ ៖ ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាកំហិត។ នេះបើតាមការឱ្យដឹងពីទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបង្ហោះនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តអះអាងថានេះគឺជាបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៕