បន្ទាយមានជ័យ៖ កម្លាំងការពារព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យឱ្យដឹងថាកាលពីយប់មិញកម្លាំងប្រតិបត្តិការបានឃាត់ខ្លួនបានមនុស្សចំនួ២៤នាក់ជាបន្តបន្ទាប់តាមបន្ទាត់ព្រំដែនកម្ពុជាថៃ។
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានឱ្យ EAC News ដឹងថាពលករខុសច្បាប់ទាំង២៤នាក់នេះត្រូវបានឃាត់ខ្លួនកាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែតុលានេះ ដោយពលករចំនួន២០នាក់(ស្រី៧នាក់)ត្រូវឃាត់ខ្លួនបាននៅក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខណៈ៤នាក់ផ្សេងទៀត(ស្រី២នាក់)ត្រូវបានឃាត់បាននៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។
បើតាមលោក ជឹម ប៊ុនអាន បច្ចុប្បន្នមនុស្សទាំង២៤នាក់នេះ ត្រូវបានបានបញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កក្នុងខេត្តមុននឹងដោះលែងឱ្យត្រលប់ទៅផ្ទះវិញ៕