ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាសែតអង់គ្លេស The Guardian សោកស្ដាយចំពោះកំហុសឆ្គងក្នុងការចេញអត្ថបទរបស់ខ្លួន

ភ្នំពេញ៖ កាសែតរបស់ចក្រភពអង់គ្លេស The Guardian បានបង្ហាញការសោកស្ដាយចំពោះកំហុសឆ្គងរបស់អត្ថបទខ្លួនដែលបានចោទសម្ដេចតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិ Cyprus និងសង្ឃឹមថាចំណាត់ការកែតម្រូវកំហុសឆ្គងអត្ថបទនឹងផ្ដល់ដំណោះស្រាយវិញបាន។

ក្នុងសារផ្ញើរជូនរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក កុយ គួង អ្នកទទួលខុសត្រូវកម្មវិធីអ្នកអាននៃការសែត The Guardian លោកស្រី អេលីសាបែត រីបប៊ែន បានទទួលស្គាល់ថាអត្ថបទរបស់ខ្លួនដែលបានចុះផ្សាយពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ពិតជាបានសរសេរខុសពីការពិតមែន និងបង្ហាញនូវការសោកស្ដាយចំពោះកំហុសឆ្គងនេះផងដែរ។

ក្នុងលិខិតនោះសរសេរថា៖ « ស្មេរអត្ថបទមានការសោកស្ដាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្ដែសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្ដល់នូវដំណោះស្រាយគួរជាទីពេញចិត្ត » ។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កាសែត The Guardian បានចេញផ្សាយអត្ថបទមួយដោយបានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទិញសញ្ជាតិ និងលិខិតឆ្លងដែនប្រទេស Cyprus ទោះជាយ៉ាងណាក្រោយមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជាកាសែតមាននេះកែប្រែអត្ថបទរបស់ខ្លួនវិញមកថា « សមាជិកខ្លះនៃរង្វង់ផ្ទៃក្នុងលោក ហ៊ុន សែន ត្រូវបានគេរកឃើញ ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនCyprus» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក