ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចាប់ខ្លួនកូនរដ្ឋមន្រ្តីឥណ្ឌាម្នាក់ ករណីមានមនុស្សស្លាប់ក្នុងបាតុកម្ម

ឥណ្ឌា៖ លោក Ashish Mishra កូនប្រុសរបស់រដ្ឋមន្ត្រីលំនៅឋានឥណ្ឌាលោក Ajay Mishra Teni ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងបានធ្វើការចោទប្រកាន់ពីការព្យាយាមរត់គេច ប​ន្ទាប់ពីមានហេតុការណ៍ករណីបុករះទៅលើក្រុមបាតុករ ដែលជាកសិករតវ៉ាប្រឆាំងនឹងច្បាប់កសិកម្មថ្មីរបស់ឥណ្ឌា ដែលបណ្តាលឱ្យមានមនុស្សស្លាប់កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។

គួររំឮកថា កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ កសិករ ២នាក់ ព្រមទាំងមនុស្សផ្សេងទៀតចំនួន ២នាក់បានស្លាប់ក្នុងហេតុការណ៍បាតុកម្មតវ៉ាមួយប្រឆាំងទៅនឹងច្បាប់កសិកម្មថ្មីរបស់ឥណ្ឌា ដែលហេតុការណ៍នេះបានកើតមានឡើងនៅរដ្ឋ​ Uttar Pradesh ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។ បាតុកម្មនេះគឺជាផ្នែកមួយនៃការតវ៉ារយៈពេលវែងជាយូរមកហើយរបស់កសិករឥណ្ឌា ដែលជំទាស់ទៅនឹងច្បាប់ថ្មីដែលពួកគេអះអាងថាច្បាប់នេះនឹងកាត់បន្ថយតម្លៃអប្បបរមាដែលមានស្រាប់ និងធានាសម្រាប់កសិផល និងផលដំណាំរបស់ពួកគេ។

លោកអធិការរង Upendra Agarwal ដែលជាអ្នកទទួលបន្ទុកលើបញ្ហានេះបានបញ្ជាក់ថា ប៉ូលិសបានសម្រេចចាប់ខ្លួនលោក Mishra​ កូនប្រុសរដ្ឋមន្រ្តីនៅយប់ថ្ងៃទី០៩ ខែតុលាតែម្តង បន្ទាប់ពីមានការសួរចម្លើយប្រមាណជា ១០ម៉ោង ហើយបុគ្គលខាងលើមិនបានសហការក្នុងការស៊ើបអង្កេត និងគ្មានការឆ្លើយតបណាមួយទៅនឹងនីតិវិធីរបស់សមត្ថកិច្ច។ មេធាវីផ្ទាល់របស់លោក Mishra ក៏មិនទាន់មានការអធិប្បាយណាមួយដូចគ្នាជុំវិញបញ្ហានេះ។

បើតាមសាក្សីពីក្រុមបាតុករក្នុងហេតុការណ៍នោះបានបញ្ជាក់ថា រថយន្តដែលបានបុករះនោះត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់លោក Ashish Mishra ផ្ទាល់តែម្តង ខណៈប្រភពពីជនរងគ្រោះ​​ និងសមត្ថកិច្ចបានបញ្ជាក់ថា អ្នកស្លាប់ក្នុងហេតុការណ៍នោះមានសរុបចំនួន ៤រូប ដែលរួមមានទាំងអ្នកសារព័ត៌មានមួយរូបផងដែរ។

កន្លងមក មានកសិកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាបិទនូវខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់ក្រុង New Delhi រាប់ខែក្នុងគោលបំណងប្រឆាំងទៅនឹងច្បាប់ថ្មីចំនួន ៣ ដែលកសិករភាគច្រើនបានអះអាងថា ច្បាប់នេះនឹងបំផ្លាញយន្តការយូរអង្វែងដែលផ្តល់ឱ្យកសិករនូវតម្លៃធានាអប្បបរមាសម្រាប់ស្រូវអង្ករ និងស្រូវសាលីរបស់ពួកគេ។ ដោយឡែក ក្រុមអ្នកធ្វើច្បាប់នេះវិញបានអះអាងផ្ទុយពីនេះដោយបានលើកឡើងថា ច្បាប់ថ្មីនេះនឹងជួយឱ្យតម្លៃនៃកសិផលរបស់កសិករទាំងអស់មានការកើនឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក