BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៥៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ៥៤៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៥,០៦៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៥២៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៨,៤០៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,២១៧ករណី៕