លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋបាលខេត្តត្បូងឃ្មុំរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០២នាក់ទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកក្រូចឆ្នារ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន០២នាក់ទៀត ម្នាក់ឈ្មោះ ពេជ្រ គួច ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិដីដុះ ឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ អៀន នឿន ភេទស្រី អាយុ ៦៥ឆ្នាំ នៅភូមិសេដា ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្តរហ័ស(Rapid Test)។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង០២នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តត្បូងឃ្មុំថា ប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក