ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

YG ចេញមកបញ្ជាក់ទំនាក់ទំនង Jisoo និង Heung Min-Son

កម្សាន្ត៖ នៅថ្ងៃទី១០ ខែតុលា ផលិតកម្ម YG បានបញ្ចេញនូវលិខិតផ្លូវការមួយក្នុងគោលបំណងឆ្លើយតបទៅនឹងពាក្យចចាមរ៉ាមជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់សមាជិកក្រុមចម្រៀង Blackpink​ នាង Jisoo ជាមួយកីឡាករបាល់ទាត់របស់ក្លិប Tottenham Hotspurs, Heung Min-Son។

នាង Jisoo គឺជាសមាជិកដ៏មានប្រជាប្រិយភាពនៃក្រុមចម្រៀងកូរ៉េ Blackpink ខណៈ Heung Min-son បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្របខណ្ឌអង់គ្លេស English Premier League ព្រមទាំងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងផងដែរ។ 

បើយោងតាមសារព័ត៌មាន​ Soompi.com បានបញ្ចេញនូវរូបថតរបស់នាង Jisoo ទៅទស្សនាការប្រកួតបាល់ទាត់នៅទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៩ មុនពេលដែលមានការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ខណៈក្រោយៗមកទៀតគេបានកត់សម្គាល់ឃើញអ្នកទាំងពីរពាក់ខ្សែដៃស្រដៀងគ្នា ហើយគេឃើញ Son ថើបខ្សែដៃនេះក្នុងការអបអរគ្រាប់បាល់របស់ខ្លួនទៅទៀត ដែលរឹតតែធ្វើឱ្យគេសង្ស័យថា អ្នកទាំងពីរពិតជាមានការទាក់ទងគ្នាពិតប្រាកដមែន។

ប៉ុន្តែយ៉ាងណាក្តី ផលិតកម្ម YG ដែលជាក្រុមហ៊ុនគ្រប់គ្រងក្រុមតារាចម្រៀង Blackpink បានចេញមុខមកបដិសេធជាផ្លូវការ នូវរាល់ព័ត៌មានពាក់ព័ន្ធនឹង Jisoo និង Son ថាជារឿងមិនពិត។ ក្នុងការជូនដំណឹងរបស់ YG នោះបានបញ្ជាក់ថា ក្រុមការងាររបស់យើងបានតាមដានរឿងរ៉ាវនេះយ៉ាងយកចិត្តទុកដាក់ យ៉ាងណាក្តីពាក្យចចាមអារ៉ាមនេះបានសាយភាយជាអន្តរជាតិ យើងពិតជាមានការព្រួយបារម្ភថាតារារបស់យើងអាចរងការប៉ះពាល់ ដូច្នេះយើងសូមបញ្ជាក់អំពីភាពមិនពិតនៃព័ត៌មាននេះ។ ទន្ទឹមនឹងនេះ YG ក៏បានស្នើឱ្យអ្នកគាំទ្ររបស់ផលិតកម្ម និងជាពិសេសអ្នកគាំទ្ររបស់ Blackpink កុំរំពឹង និងជឿជាក់នូវដំណឹងដែលគ្មានមូលដ្ឋានច្បាស់លាស់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក