ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបញ្ជាអភិបាលរាជធានីចាត់កម្លាំងវ៉ៃកំទេចសំណង់រំលោភផ្លូវរដ្ឋមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ សំណង់រោងចក្រមួយកន្លែងដែលបានសាងសង់រំលោភផ្លូវរដ្ឋនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ត្រូវបានសម្ដេចតេជោបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញចាត់កម្លាំងវាយកម្ទេចចោល។

តាមរយៈសាររបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រព័ន្ធតេឡេក្រាមដែល EAC News បានទទួលនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានបញ្ជាក់ថាសម្ដេចបានសួរទៅអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង រួចហើយចំពោះករណីនេះហើយជាការឆ្លើយតបលោក ឃួង ស្រេង នឹងបញ្ជាកម្លាំងវាយកម្ទេចសំណង់នោះចោល។

សម្ដេចតេជោសរសេរថា៖ «ខ្ញុំបានសួរឯកឧត្តម ឃួង ស្រេង គាត់នឹងចាត់កម្លាំងដើម្បីវាយចោល» ។

អភិបាលខណ្ឌពោធិសែនជ័យលោក ហែម ដារិទ្ធិ បានឲ្យអ្នកសារព័ត៌មានដឹងថា សំណង់ខាងលើនឹងត្រូវវាយចោលនៅថ្ងៃនេះ។

លោកថា៖ «ខណ្ឌទុកពេលអោយគាត់រុះក្រោយភ្ជុំ តែមកដល់ពេលនេះគាត់មិនបានរុះរើ ដូចនេះខណ្ឌនឹងរុះនៅព្រឹកនេះក្រោយពិធីបើការចាក់វាក់សាំងនៅង៧០ ថ្ងៃទី១១ ខែ១០ ឆ្នាំនេះ វេលាម៉ោង៨ព្រឹកនេះ»។

សំណង់ដែលសាងសង់រំលោភដីចំណីផ្លូវខាងលើ បានសាងសង់លើប្រព័ន្ធលូ និងចាក់សាបបេតុងចូលរំលោភលើទ្រូងផ្លូវជិត២ម៉ែត្រ ត្រូវបានសាងសង់អស់រយៈពេលជិត ១ឆ្នាំហើយ បើទោះបីមានការចុះទៅបញ្ឈប់ការសាងសង់ពីអាជ្ញាធរខណ្ឌយ៉ាងណាក៏ដោយក៏សំណង់នៅតែបន្តសាងសង់ដដែលពេលអាជ្ញាធរចេញទៅវិញ៕

រូបថត: មុន្ថា, GNtimes

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក