ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លីគកំពូលសិង្ហបុរី រកឃើញជើងឯករដូវកាល ២០២១ ក្នុងបរិបទកូវីដ-១៩

សិង្ហបុរី៖ បើទោះបីជាប្រទេសកំពុង និងនូវតែបន្តមានបញ្ហាពាក់ព័ន្ធនឹងការរាលដាលកូវីដ-១៩ យ៉ាងណាក្តី ការប្រកួតបាល់ទាត់ជើងឯកលីគកំពូលសិង្ហបុរី ឬ Singapore Premier League បានស្វែងរកឃើញក្រុមគ្រងតំណែងជើងឯកជាផ្លូវការ ដោយបានទៅលើក្រុមទើបរៀបចំថ្មី Lion City Sailors។ 

តាមពិតទៅ Lion City Sailors នេះគឺជាក្លិបថ្មីដែលទើបរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីទិញយកអាជ្ញាបណ្ណ និងសិទ្ធិគ្រប់គ្រងកាន់កាប់ពីម្ចាស់ក្លិបចាស់ Home United។ តាមពិតទៅ Home United ធ្លាប់ជាក្លិបឈ្នះជើងឯកលីគសិង្ហបុរីបាន ២លើកដែរ នៅឆ្នាំ១៩៩៩ និង ២០០៣ ប៉ុន្តែបើរាប់ឡើងវិញនេះគឺជាការឈ្នះ ពានលើកដំបូងបង្អស់របស់ Lion City Sailors ប៉ុណ្ណោះ ត្បិតក្លិបបានប្តូរម្ចាស់ថ្មី និងអ្នកគ្រប់គ្រងថ្មីទាំងស្រុង។ Sea Limited គឺជាម្ចាស់ឧបត្ថម្ភធំរបស់ក្លិប ដោយក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធដូចជាកម្មវិធីទិញទំនិញអនឡាញ Shoppe និងក្រុមហ៊ុនប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៀត។ Lion City Sailors ធានាបានជើងឯករបស់ខ្លួនជាផ្លូវការ ក្រោយយកឈ្នះក្លិប Balestier Khalsa FC ៤-១ នាទឹកដីកីឡដ្ឋាន Jalan Besar យប់ថ្ងៃអាទិត្យម្សិលមិញនេះ។

ទន្ទឹមនឹងបរិបទកូវីដ-១៩នេះ ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រកាសលុបចោលនូវការប្រកួតបាល់ទាត់លីគកំពូលរបស់ខ្លួនដូចជាឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម ប៉ុន្តែផ្ទុយពីនេះសិង្ហបុរីនៅតែបន្តជម្នះរៀបចំការប្រកួតលីគរហូតទទួលជោគជ័យ។ ថ្មីៗនេះ សិង្ហបុរីទើបតែឈ្នះសិទ្ធិក្នុងការរៀបចំជាម្ចាស់ព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់ AFF Suzuki Cup ដែលគ្រោងធ្វើឡើងនាខែធ្នូខាងមុខនេះផងដែរ។ ដោយឡែក ងាកមកកាន់ក្លិប Lion City Sailors វិញ ក្លិបនេះនឹងត្រូវប្រកួតប្រជែងតំណាងឱ្យសិង្ហបុរីក្នុងពានរង្វាន់ AFC Champions League ឆ្នាំ២០២២ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក