វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ខេត្តកំពង់ស្ពឺបន្តដាក់វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត

ខេត្តកំពង់ស្ពឺ ៖​ រដ្ឋបាលខេត្តកំពង់ស្ពឺបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានថិរវេលាអនុវត្តរយៈពេល ០៥ (ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ស្ពឺបានបន្តដាក់វិធានការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាព ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ០៣ (បី) ព្រឹក ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដែលបើកទទួលអតិថិជនចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត។ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ - ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង - រាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំ ឬ ការប្រមូលផ្តុំមនុស្សលើសពី ២ (ពីរ) នាក់។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានណែនាំឱ្យផ្អាកជាបណ្ដោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទាន គ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ០៣ (បី) ព្រឹក លើកលែងតែចំពោះករណីដូចជាការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក