ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាអបអរសាទរក្រុមជម្រើសជាតិដែលទទួលជ័យជំនះលើក្រុមកីឡាករ កោះហ្គាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលទទួលជ័យជំនះលើក្រុមកីឡាករ កោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ ២០២៣។

កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលានេះក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្រុមកីឡាបាល់ទាត់មកពីកោះហ្គាំក្នុងលទ្ធផល ១ ទល់នឹង០ នៅប្រទេសប៉ារ៉ែន។

សម្ដេចតេជោ បានសរសេរនៅលើ facebook របស់សម្ដេចនារសៀលនេះថា៖ «ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន»។

កាលពីយប់មិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងឧបត្ថមថវិកាសម្ដេចផ្ទាល់ចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមគោព្រៃកម្ពុជា ប្រសិនជាក្រុមជម្រើសជាតិកម្ពុជាមួយនេះបានឡើងវគ្គបន្តនៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីផងដែរ។

ការប្រកួតជើងទី២រវាងកីឡាករកម្ពុជានិងកីឡាករកោះហ្គាំនឹងធ្វើឡើងនៅទឹកដីប្រទេសបារ៉ែនដដែល នាយប់ថ្ងៃទី១២ ខែតុលាសប្ដាហ៍ក្រោយ។

ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ គឺជាការប្រកួតលើកទី១៨ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីដែលជាការប្រកួតបាល់ទាត់បុរសលំដាប់អន្តរជាតិប្រចាំទ្វីបអាស៊ីដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៦ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក