ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងរាស្ត្រខេត្តបន្ទាយមានជ័យយកអំណោយចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្ត

បន្ទាយមានជ័យ៖ សមាជិកព្រឹទ្ធសភាភូមិភាគ៤ និងតំណាងរាស្ត្រខេត្តបន្ទាយមានជ័យបាននាំយកអំណោយចែកជូនពលរដ្ឋ៨៥គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។

សមាជិកព្រឹទ្ធិសភា២រូបគឺលោក អន ស៊ុ និងលោក ឈើយ ចាន់ណា និងតំណាងរាស្ត្រខេត្តបន្ទាយមានជ័យលោក ប៉ាល់ សំអឿន លោកស្រី នួម សុភ័ណ និងលោក អ៉ី ឡុង នៅព្រឹកនេះបានយកអំណោយជាគ្រឿងឧបភោគបរិភោគដែលរួមមាននអង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ។

ថ្លែងក្នុងឱកាសនោះលោក ប៉ាល់ សំអឿន បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ គ្រប់ពេលវេលា។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាចោល និងអត់អាហារឡើយជាក់ស្តែងអំណោយគ្រឿងឧបភោគបរិភោគទាំងនេះជាចំណែកមួយក្នុងការចូលរួមជួយដោះស្រាយបញ្ហាបានមួយគ្រា។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថាគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២១ ជំនន់ក្នុងខេត្តបន្ទាយមានជ័យបានប៉ះពាល់ ៦ក្រុង-ស្រុក ប៉ះពាល់ប្រជាជនជិត២ម៉ឺនគ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ១១៥០គ្រួសារ។

លើសពីនេះ ទឹកជំនន់ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវក្នុងខេត្តជាង ២ម៉ឺន៥ពាន់ហិចតា ដំឡូងជាង២០០ហិចតា ដំណាំគូបផ្សំជិត៨០ហិចតា និងប៉ះពាល់ដល់សាលារៀន២២កន្លែង វត្តអារាម៩កន្លែង និងប៉ះពាល់ដល់ផ្លូវថ្នល់ក្នុងខេត្តប្រមាណ២៣០គីឡូម៉ែត្រផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក