ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៥នាក់ បន្ទាប់ពីប្រើប្រាស់ហិង្សាកាប់លើយុវជនម្នាក់ឱ្យរបួសធ្ងន់

ប៉ៃលិន៖ សមត្ថកិច្ចខេត្តប៉ៃលិនកាលពីថ្ងៃទី៩ ខែតុលា បានឃាត់ខ្លួនក្មេងទំនើង៥នាក់ ដែលបានប្រើប្រាស់ហិង្សាកាប់លើក្បាលយុវជនម្នាក់ឱ្យរបួសធ្ងន់ដេរអស់ជាង២០ថ្នេរ។

សមត្ថកិច្ចបានឱ្យដឹងថាក្មេងទំនើងទាំង៥នាក់នោះមានអាយុពី១៤ ដល់១៥ឆ្នាំ រស់នៅសង្កាត់ប៉ៃលិន បានយកកាំបិតកាប់ទៅលើក្បាលផ្នែកខាងក្រោយយុវជនម្នាក់អាយុ១៦ឆ្នាំដោយមិនដឹងមូលហេតុ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលធ្វើឱ្យរងរបួសក្បាលខាងក្រោយធ្ងន់ធ្ងរដេរអស់ជាង២០ថ្នេរ និងត្រូវដៃដេរអស់៥ថ្នេរថែមទៀតកាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៣នាក់ក្នុងចំណោម៥នាក់ដែលពាក់ព័ន្ធករណីហិង្សាខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត ចំណែកយុវជនពីរនាក់ទៀតត្រូវបានសមត្ថកិច្ចរកឃើញថាមិនបានពាក់ព័ន្ធនឹងហិង្សានេះនឹងបានធ្វើការអប់រំណែនាំអនុញ្ញាតឱ្យអាណាព្យាបាលធានាយកត្រលប់ទៅផ្ទះវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក