ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកតគ្នានៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលមកពីរថយន្តបីគ្រឿងបុកតគ្នានៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង ដែលបើកបុកបញ្ច្រាសទិសគ្នា ហើយមានរថយន្តមួយគ្រឿងទៀតបុកបន្តពីក្រោយដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត។

តាមរបាយការណ៍សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តទី១ម៉ាក Sterling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0716 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8954 បើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបានរេចង្កូត ទៅខាងឆ្វេងដៃទៅបុករថយន្តមួយគ្រឿងម៉ាក FREIGHTNER ពាក់ស្លាកលេខ ភ្នំពេញ 3A-1278 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1651 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។ ស្របពេលនោះដែរ មានរថយន្តមួយគ្រឿងទៀតម៉ាក HungHe ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ក-4823 ភព3 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7879បើក មកពីទិសខាងកើតទៅលិចបានជ្រុលទៅបុកបន្ថែមពីក្រោយ។ 

ក្នុងហេតុការណ៍នេះបណ្តាលឲ្យស្លាប់មនុស្ស១នាក់ ខូចខាតរថយន្ត ៣គ្រឿងធ្ងន់ធ្ងរ។ បន្ទាប់ពីធ្វើការវាស់វែង និងកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថតាង នាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

រូបថត: អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក