ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ធ្លាប់បានធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

ខេត្តព្រះវិហារ ៖​ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ធ្លាប់បានធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ហ៊ិន មេត្តា ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន វត្តី ឱសថ មានទីលំនៅបច្ចុប្បន្នភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ (ការធ្វើតេស្តរហ័ស) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តបាត់ដំបង ហើយធ្លាប់ឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ទន្ទឹមនេះ រដ្ឋបាលខេត្តបាននិងកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធផ្សេងទៀត។ រដ្ឋបាលខេត្តព្រះវិហារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលទាំងអស់ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក