ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

កងកម្លាំងព្រំដែនឃាត់ខ្លួនពលករ ១០នាក់បំរុងលួចឆ្លងដែនខុសច្បាប់ទៅថៃ

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករចំនួន ១០នាក់ បំរុងលួចឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីថៃកាលពីម្សិលមិញ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានប្រាប់ឲ្យ EAC News ដឹងថា មនុស្សទាំង១០នាក់ ក្នុងនោះមានស្រី ២នាក់ ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនបាន នៅភូមិប្រសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមលោក ជឹម ប៊ុនអាន ក្រោយពីបានណែនាំរួច នៅពេលនេះពលករទាំង ១០នាក់នេះត្រូវបានបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ ដើម្បីសាកសួរបន្ត មុននឹងបញ្ជូនទៅធ្វើចត្តាឡីស័ក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក