
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៥ករណី ខណៈអ្នកជំងឺ ៤៨១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៤,៨១០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៥០៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៧,៨៥៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,២០១ករណី៕