ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ សម្លាប់មនុស្សយ៉ាងហោចណាស់ ៥៥នាក់នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន​៖ ហេតុការណ៍ដ៏រន្ធត់នៃការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងអំឡុងការថ្វាយបង្គំមួយ នៃវិហារសាសនាអ៉ីស្លាមស្ថិតនៅទីក្រុងគុនឌុស (Kunduz) ប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតទ្រង់ទ្រាយធំនេះ គឺជាហេតុការណ៍បង្ហូរឈាមដ៏ធំបំផុតមិនធ្លាប់មាននៅអាហ្វហ្គានីស្ថាន រាប់ចាប់តាំងពីការដកកងទ័ពរបស់សហរដ្ឋអាមេរិកកាលពីខែសីហាកន្លងទៅ។

ជនរងគ្រោះជាច្រើនមកពីសហគមន៍ជនជាតិភាគតិចបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនេះ ដែលត្រូវបានគេដាក់ការសង្ស័យថាជាការទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ដែលជាសញ្ញាណមួយបង្ហាញឱ្យឃើញពីកត្តាអសុវត្ថិភាពបានចាប់ផ្តើមកក្រើកឡើងវិញ ចាប់់តាំងពីការចូលកាន់អំណាច និងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានដោយក្រុមប្រយុទ្ធតាលីបង់។ ក្រុមជ្រុលនិយមអ៉ីស្លាមដែលគេដឹងថាជាសត្រូវធំបំផុតរបស់ក្រុមតាលីបង់ បានកំណត់គោលដៅក្នុងការវាយប្រហារជាញឹកញាប់ទៅលើក្រុមកាន់សាសនាអ៉ីស្លាមនិកាយស៊ូអ៉ីត ក្នុងគោលបំណងជំរុញអំពើហឹង្សាសាសនានៅអាហ្វហ្គានីស្ថានដែលភាគច្រើនប្រជាជនជាអ្នកកាន់សាសនាអ៉ីស្លាម និកាយស៊ុននី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ខ្លួន​ ក្រុមរដ្ឋអ៊ីស្លាម (Islamic State)​ បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម IS ម្នាក់បានបំផ្ទុះគ្រាប់បែកក្នុងអាវកាក់មួយចំកណ្តាលហ្វូងមនុស្សគោរពបូជានិកាយស៊ីអ៊ីតដែលបានប្រមូលផ្តុំគ្នាថ្វាយបង្គំនៅខាងក្នុងវិហារអ៊ីស្លាមមួយកន្លែង។ ជនដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតនេះត្រូវបានគេស្គាល់អត្តសញ្ញណបានមានឈ្មោះថា Muhammad al-Uyguri ដែលជាសមាជិកនៃក្រុមជនជាតិភាគតិចអ៊ូហ្គួ-មូស្លីម ក្នុងប្រទេសចិន។ 

តាមទិន្នន័យពីមន្ទីរពេទ្យនៃតំបន់គុនឌុស (Kunduz) និងក្រុមគ្រូពេទ្យគ្មានព្រំដែនបានបញ្ជាក់ថា សាកសពចំនួន​ ៣៥នាក់ត្រូវបានគេប្រទះឃើញនៅទីតាំងនោះ ខណៈអ្នករងរបួសធ្ងន់ចំនួនជាង ២០នាក់ផ្សេងទៀតបានស្លាប់ពេលមកដល់មន្ទីរពេទ្យ។ ដោយឡែក បើតាមលោក Matiullah Rohani មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកវប្បធម៌ និងព័ត៌មាននៃខេត្តគុនឌុស បានបញ្ជាក់ទិន្នន័យប្រាប់សារព័ត៌មាន AFP ឱ្យដឹងថា អ្នកស្លាប់មានចំនួន ៤៦នាក់ និងមានអ្នករងរបួសធ្ងន់-ស្រាលចំនួន ១៤៣នាក់។ សាក្សីម្នាក់ក្នុងហេតុការណ៍នេះបានបញ្ជាក់ថា កំឡុងពេលថ្វាយបង្គំនោះមានមនុស្សស្ថិតក្នុងវិហារ​ប្រមាណ ៣០០-៤០០នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក