ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សកម្មជនសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីត រិះគន់ Premier League ជុំវិញរឿងក្លិប Newcastle

អន្តរជាតិ៖ ក្រុមសកម្មជនសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីត (ALQST) បានចោទប្រកាន់ក្របខ័ណ្ឌបាល់ទាត់អង់គ្លេស English Premier League ថាស្ថាប័ននេះមិនបានគិតគូរលើកត្តាអ្វីផ្សេងឡើយក្រៅពីលុយតែមួយមុខគត់ ដោយមិនបានពិនិត្យ និងវិនិច្ឆ័យឱ្យបានច្បាស់លាស់ពីកត្តានានា ជាពិសេសការគោរពសិទ្ធិមនុស្ស ក្រោយពេលដែល Premier League បានអនុម័តលើការផ្ទេរសិទ្ធិគ្រប់គ្រងក្លិបបាល់ទាត់ Newcastle United ទៅឱ្យរាជវង្សអារ៉ាប៊ីសាអូឌីត ដែលបានវិនិយោគ និងទិញយកក្លិបកាលពីពេលថ្មីៗកន្លងទៅ។

មូលនិធិវិនិយោគសាធារណៈនៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត (PIF) គ្រប់គ្រងដោយព្រះអង្គម្ចាស់ Mohamad Bin Salman រជ្ជទាយាទផ្លូវការនៃរាជវង្សអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ននេះកាន់កាប់ភាគហ៊ុនចំនួន ៨០ភាគរយនៃក្លិបបាល់ទាត់ Newcastle United ខណៈភាគហ៊ុនសេសសល់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចំនួន ២ រួមមាន RB Sports & Media និង PCP Capital Partners ដែលដឹកនាំដោយនាយិកាប្រតិបត្តិ Amanda Staveley។

ស្របពេលដែលអ្នកគាំទ្ររបស់ក្លិប Newcastle រំពឹងថាការវិនិយោគនេះអាចនឹងស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ក្លិបឡើងវិញ ប៉ុន្តែមានក្រុមសកម្មជនសិទ្ធិមនុស្សមួយចំនួនបានចោទជាសំណួរពាក់ព័ន្ធនឹងការអនុញ្ញាតដោយ Premier League សម្រាប់ការគ្រប់គ្រងបន្តដោយមូលនិធិ PIF និងព្រះអង្គម្ចាស់ Mohamad Bin Salman ដែលកន្លងមកមានរឿងរ៉ាវអាស្រូវមួយចំនួនពាក់ព័ន្ធនឹងការបំពានធ្ងន់ធ្ងរលើកត្តាសិទ្ធិមនុស្ស។ 

កន្លងមក សហគមន៍ដើម្បីប្រជាធិបតេយ្យនៃពិភពអារ៉ាប់ (DAWN) ធ្លាប់បានអះអាងនឹងចោទប្រកាន់ថា ព្រះអង្គម្ចាស់រជ្ជទាយាទខាងលើធ្លាប់បានអនុញ្ញាតឱ្យមានប្រតិបត្តិការចាប់ខ្លួន និងសម្លាប់ទៅលើអ្នកកាសែតមួយរូបដែលមានឈ្មោះថា Jamal Khashoggi​ ដែលអ្នកសារព័ត៌មានរូបនេះរងការធ្វើឃាត កាលពីខែតុលា ឆ្នាំ២០១៨ ក្រោយលោកបានចូលទៅក្នុងស្ថានកុងស៊ុល នៃរាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ យ៉ាងណាមិញ រាជរដ្ឋាភិបាលបានបដិសេធ និងច្រានចោលនូវការស៊ើបអង្កេត និងរបាយការណ៍នេះ។ 

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mohamad Bin Salman ទ្រង់បានទិញយកក្លិប Newcastle United នៅក្របខណ្ឌកំពូលអង់គ្លេស ក្នុងតម្លៃប្រមាណ ៣០០លានផោនពីមហាសេដ្ឋីជនជាតិអាមេរិក Mike Ashley ក្រោយពីបរាជ័យក្នុងការចរចាទិញយកក្លិប Manchester United ក្នុងតម្លៃជាង ៤ពាន់លានផោនកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក