សិង្ហបុរី៖ បុគ្គលដែលមិនបានចាក់វ៉ាក់សាំងនឹងមិនអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងសំខាន់ៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃឡើយ តួយ៉ាងដូចជាតំបន់អាហារដ្ឋាន ហាងកាហ្វេ និងផ្សារទំនើបនានាក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១៣ ខែតុលានេះ។ យ៉ាងណាក្តី បុគ្គលដែលបានចាក់វ៉ាក់សាំងរួចរាល់ដែលទទួលការអនុញ្ញាតឱ្យបន្តជីវភាពធម្មតាក្នុងសង្គម ក៏នូវតែតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល និងមិនអាចប្រមូលផ្តុំមនុស្សច្រើនបានឡើយ។ នេះបើតាមការបញ្ជាក់ដោយក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍។
សហប្រធាននៃក្រុមការងារអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ វិធានការពាក់ព័ន្ធនឹងអ្នកចាក់វ៉ាក់សាំងកូវីដ-១៩នេះធ្វើឡើងក្នុងគោលដៅរក្សាសុវត្ថិភាពក្នុងសហគមន៍ ក៏ដូចជាក្នុងគោលបំណងការពារអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងរួចរាល់ផងដែរ។ វិធានការសុខាភិបាលនេះក៏នឹងអនុវត្តដែលរំពឹងថាជាផ្នែកមួយនៃការទាក់ទាញឱ្យកើនឡើងនូវអត្រាអ្នកចាក់វ៉ាក់សាំងផងដែរ។
មកដល់ពេលនេះសិង្ហបុរីមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ១២ម៉ឺននាក់ និងមានអ្នកស្លាប់ចំនួន១៤២នាក់។ ដោយឡែកអត្រាអ្នកចាក់វ៉ាក់សាំងវិញមានចំនួនជាង ៤,៥៩លាននាក់ ដែលស្មើនឹងជាង ៨០ភាគរយនៃចំនួនប្រជាជនសរុបជាង ៥,៨លាននាក់៕