លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

លោកស្រី ឱ វណ្ណឌីន៖ ការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារ ចាំបាច់នានាអនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងថា កម្ពុជានឹងអាចវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅពេលដែលពលរដ្ឋអនុវត្តនូវវិធានការសុខាភិបាលនិងការពារចាំបាច់នានាសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងនៅថ្ងៃនេះដោយសង្ឃឹមថា កម្ពុជាអាចចាកចេញពីជំងឺកូវីដ-១៩ បានភ្លាមៗនៅពេលដែលមនុស្សអនុវត្តវិធានការ បីកុំបីការពារបានត្រឹមត្រូវនិងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។

លោកស្រីថា៖ «សង្ឃឹមថាយេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារនិង ៣ កុំ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រដោយការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មីដោយបើកដំណេីរការអាជីវកម្មដោយសុវត្ថិភាព» ។

ក្នុងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា សម្ដេចបានបង្ហើបថាកម្ពុជាអាចនឹងបើកសេដ្ឋកិច្ចសង្គមឡើងវិញបន្ទាប់ពីការសាកល្បងនៃការអនុញ្ញាតឲ្យពលរដ្ឋចេញដើរកម្សាន្តនៅថ្ងៃបុណ្យភ្ជុំបានជោគជ័យ។

សម្ដេចតេជោក៏នៅតែបន្តក្រើនរំលឹក ចំពោះពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ជែលឬអាល់កុលអោយបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព និងកុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់ផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក