
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧ករណី ខណៈអ្នកជំងឺ ៥៣៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៤,៥៧១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៤៨២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៧,៣៧៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,១៧៦ករណី៕