ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់តំបន់អគារវប្បធម៌ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងដោយត្រូវកំណត់ជា "តំបន់ក្រហម" ដែលត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ផែនទីនៃការកំណត់តំបន់បិទខ្ចប់ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានកំណត់ជា “តំបន់ក្រហម” ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច។