ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្ត្រាលីប្រាប់កម្ពុជាថាការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរគឺដើម្បីបង្កើនសមត្ថភាពកងនាវាចរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសប្រទេសអូស្ត្រាលីប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជា ពីគោលបំណងនៃកិច្ចព្រមព្រៀង AUKUS របស់ខ្លួនថាមិនមានចេតនាណាមួយក្នុងការបំផ្លាញសន្តិសុខក្នុងតំបន់នោះទេគឺគ្រាន់តែអភិវឌ្ឍន៍កងនាវាចររបស់ខ្លួនប៉ុណ្ណោះ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីម្សិលមិញរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ា រី ស ផេ ន បានជម្រាបមកកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថាការផលិតនាវាមុជទឹកដោយថាមពលនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខរវាងអូស្ត្រាលីនិងអង់គ្លេសដែលហៅកាត់ថា AUKUS ក្នុងការអភិវឌ្ឍន៍កងនាវាចរណ៍របស់អូស្ត្រាលី ដើម្បី ប្រយោជន៍ ទូទៅ ៊ សន្តិភាព និង សន្តិសុខ នៅក្នុង តំបន់ ឥណ្ឌូ - ប៉ាស៊ីហ្វិក ហើយ គ្មាន ចេតនា ណាមួយ ដើម្បី ទទួលបាន អាវុធ នុយក្លេអ៊ែរ និង សមត្ថភាព នុយក្លេអ៊ែរ ស៊ីវិល នោះទេ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានដកស្រង់ការបញ្ជាក់របស់លោកស្រី ម៉ា រី ស ផេ ន៖ «ថា ប្រទេស អូស្ត្រាលី ប្តេជ្ញាចិត្ត ចំពោះ កាតព្វកិច្ច នៃ ការមិន រីកសាយ ភាយ នៃ អាវុធ នុយក្លេអ៊ែរ និង ធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយ ទីភ្នាក់ងារ ថាមពល អា តូ មិ ក អន្តរជាតិ (IAEA)» ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានអរគុណដល់លោកស្រី ម៉ារីស ផេន ដែលបានជម្រាបពីព័ត៌មានទាំងនេះ។

លោកបានបញ្ជាក់ថា កម្ពុជាដែលជា ប្រទេស ធ្លាប់ ឆ្លងកាត់ សង្គ្រាម ការបំផ្លិចបំផ្លាញ និង ការឈឺចាប់ ចង់ឃើញ តំបន់ ទាំងមូល នៅតែ រក្សាបាន នូវ សន្តិភាព ស្ថិរភាព និង វិបុលភាព និងសង្ឃឹមថាកិច្ចព្រមព្រៀងAUKUS នឹងមិន បន្ថែម សាំង ទៅលើ ការប្រកួតប្រជែងអំណាច ដែល កំពុងមាន ស្ថានភាព មិនល្អ ស្រាប់ និង បង្កើន ភាព តានតឹង បន្ថែមទៀត នោះទេ ។

កិច្ចព្រមព្រៀងត្រីភាគី AUKUS ជាកិច្ចព្រមព្រៀងក្នុងការបង្កើនសមត្ថភាពផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះបានបង្កឲ្យមហាអំណាចចិនមានប្រតិកម្មជាខ្លាំង ដែលធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែកើនឡើងកម្ដៅបន្ថែម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក