ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីព្រមានដកតំណែងមន្ត្រីធំៗណាដែលជិះឡានអត់បង់ពន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានដកតំណែងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណាម្នាក់ដែលបន្តជិះឡានអត់ពន្ធ និងចង្កូតស្ដាំតទៅទៀត។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែតុលាសម្ដេចតេជោបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រូវសហការជាមួយគយដើម្បីបង្កើនការទប់ស្កាត់រថយន្តគ្មានពន្ធ និងឲ្យរាយការណ៍មកសម្ដេចប្រសិនជាឃាត់បានរថយន្តគ្មានពន្ធដែលប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ណាម្នាក់ដើម្បីឲ្យសម្ដេចមានវិធានការដោយផ្ទាល់។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែតុលា ទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់ រថយន្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្ដេចមានវិធានការដកមុខតំណែង និង បណ្តេញចេញពីគណបក្សថែមទៀត៖» ។

ដើម្បីបញ្ចប់នូវបញ្ហារថយន្តគ្មានពន្ធ រដ្ឋាភិបាលបានទុកពេលឲ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធទាំងអស់ត្រូវធ្វើការបង់ពន្ធដោយមានការអនុគ្រោះពន្ធរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ផុតពីថ្ងៃកំណត់នេះម្ចាស់យានយន្តដែលគ្មានពន្ធត្រូវបង់នៅក្នុងតម្លៃពេញ ១០០ភាគរយនឹងត្រូវបន្ថែមនូវការផាកពិន័យមួយចំនួនទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក