ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ការលំបាកដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាលោក ហ៊ុន ម៉ាណែត បានជួបក្រោមរបបខ្មែរក្រហមក្នុងថ្ងៃខួបកំណើតរបស់ចៅ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា បន្ទាប់ពីមើលឃើញរូបថតនិងស្ដាប់សំឡេងរបស់ចៅទី២០ ដែលបានផ្ញើជូនសម្ដេចក្នុងឱកាសថ្ងៃខួបកំណើតរបស់គេ។ សម្ដេចតេជោ បាននឹកទៅដល់ថ្ងៃកំណើតរបស់កូនប្រុសរបស់សម្តេចគឺលោក ហ៊ុន ម៉ាណែត ដែលបានកើតនៅឆ្នាំ១៩៧៧ ក្រោមរបបអាវខ្មៅខ្មែរក្រហម។
ដោយសម្ដេចលើកឡើងថា៖ «ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ផ្ញើរូបថតនិងសារសម្លេងមកថា(លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាត
ឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។ មើលរូបថតនិងស្តាប់សារសម្លេងចៅហើយនឹកឃើញដល់ឆ្នាំ១៩៧៧នៅពេល នៅពេលឪពុករបស់គេកើតឡើងគ្មានឪពុកនៅក្បែរ គ្មានចំណីអាហារសម្លឹងឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូន
ក្បត់អង្គការ។ ពេលជួបឪពុកហើយហៅ
ឪពុកថាជាពូរហូតដល់២ខែ។ ខួបកំណើតរបស់ចៅគម្រប់៣ឆ្នាំចូល៤ឆ្នាំពិតមែនតែស្ថិតក្នុងដំណាក់កាលកូវីដមិនអាចមកជួបជីដូនជីតាបានតែចៅនៅតែមានភាពប្រសើរជាងឪពុករបស់ចៅដែលកើតក្នុងគុគឥតជញ្ជាំង។ ជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន» ។
ដោយមើលឃើញពីការលំបាក និងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្រោមការដឹកនាំរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ នៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ ១៩៧៧ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តឈានជើងចេញពីមាតុភូមិចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ ដើម្បីស្វែងរកជំនួយមករំដោះជាតិមាតុភូមិវិញ។ ហើយជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនដល់កម្ពុជារហូតដល់សព្វថ្ងៃនេះ៕