ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៖ បើមិនអាចសូម្បីតែលះបង់សញ្ជាតិបរទេសដូច្នេះច្បាស់ណាស់បុគ្គលនោះក៏គ្មានភក្តីភាពនិងភាពស្មោះត្រង់ចំពោះជាតិនិងប្រជាជនឡើយ

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រច្បាប់វិសោធនកម្មធម្មនុញ្ញដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំជាតិ ដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ជាការគិតគូរដ៏វែងឆ្ងាយ និងមានទស្សនៈវិស័យសម្រាប់អនាគតជាតិនិងប្រជាជនកម្ពុជា និងថាបុគ្គលម្នាក់បើមិនអាចសូម្បីតែលះបង់សញ្ជាតិបរទេសច្បាស់ណាស់បុគ្គលនោះក៏គ្មានភក្តីភាព និងភាពស្មោះត្រង់ចំពោះជាតិនិងប្រជាជនឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៨ ខែតុលានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹង ក្នុងការបញ្ចប់ «វប្បធម៌នយោបាយអន់ទាបបម្រើមនោគមន៍វិជ្ជាបរទេស» ចាប់ពីពេលនេះតទៅ និងថាសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» ពិតជាមានតម្លៃបំផុតសម្រាប់អនាគតកម្ពុជារាប់រយពាន់ឆ្នាំតទៅមុខក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងសិទ្ធិស្វ័យសម្រេចនៃប្រទេសផងខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍នោះលើកឡើង៖ «យើងទាំងអស់គ្នាធ្លាប់បានដឹងហើយថា ពីអតីតកាលរាប់រយឆ្នាំមុន ហើយបច្ចុប្បន្ននេះក្តី មានអ្នកនយោបាយខ្លះដើម្បីតែមហិច្ឆតាអំណាច ម្តងពឹងបរទេសនេះ ម្តងពឹងបរទេសនោះ ហើយអ្នកខ្លះថែមទាំងសុខចិត្តឱនក្បាលធ្វើខ្លួនជាកញ្ជះបរទេសដោយគ្មានអៀនខ្មាស អនុវត្តគ្រប់កលឧបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងធ្វើសកម្មភាពនយោបាយទុច្ចរិត ប្រមាថបង្អាប់បង្អោនកិត្យានុភាពជាតិដោយគ្មានចរិតថ្លៃថ្នូរ។ ... បុគ្គលម្នាក់ បើមិនអាចសូម្បីតែលះបង់សញ្ជាតិបរទេស ដូច្នេះច្បាស់ណាស់ បុគ្គលនោះក៏គ្មានភក្តីភាព និងភាពស្មោះត្រង់ ចំពោះជាតិនិងប្រជាជនឡើយ» ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ថាច្បាប់នេះមិនប៉ះពាល់សិទ្ធិសេរីភាពនយោបាយ និងបំផ្លាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងមិត្តភាព និងការអភិវឌ្ឍនោះទេ។

ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកមិញ បានពិនិត្យនិងអនុម័តហើយនូវសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៦មាត្រាសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថាសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញទាំង៦មាត្រានេះបានចែងដោយកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់” និងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ សម្តេចព្រះសង្ឃរាជ និង ទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះ ជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។

កាលពីព្រឹកថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំជាតិ ដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

ការសម្រេចរបស់ សម្ដេចតេជោ បែបនេះគឺបន្ទាប់ពីទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលមានសញ្ជាតិពីរគឺសញ្ជាតិខ្មែរនិងបារាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតនិងញុះញ៉ង់ពលរដ្ឋថាសម្ដេចបានទិញសញ្ជាតិនិងលិខិតឆ្លងដែនប្រទេសCyprus។

សម្ដេចបានបញ្ជាក់ថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក