ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញក្រឿនរំលឹកដល់អាណាព្យាបាលឱ្យនាំកុមារអាយុពី៦ ដល់ក្រោម១២ឆ្នាំទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រឿនរំលឹកសាធារណជនទាំងអស់ឱ្យនាំកុមារអាយុពី៦ ដល់ក្រោម១២ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងទៅតាមទីតាំងចំនួន៨ក្នុងរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានលើកឡើងថា កុមារមួយចំនួននៅមិនទាន់អញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយដោយសារមូលហេតុផ្សេងៗ ដូច្នេះសាលារាជធានីនឹងបន្តចាក់វ៉ាក់សាំងសម្រាប់ដូសទី១ដល់កុមារដែលមានអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំបន្តទៀតរហូតដល់មានការជូនដំណឹងថ្មីនៅតាមទីតាំងដែលបានកំណត់។

ទីតាំងទាំង៨ដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់នោះមាន មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងមន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក