BREAKING : ផែនទីចែកចេញជា «តំបន់ក្រហម» «តំបន់លឿងទុំ» «តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម" "តំបន់លឿងទុំ” និង “តំបន់លឿង ” សម្រាប់រយៈពេល ៧ (ប្រាំពីរ ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។