ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនម្នាក់សម្រេចធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនដោយសារតែទំនាស់ពាក្យសំដីជាមួយគូដណ្តឹង

បាត់ដំបង៖ យុវជនម្នាក់បានសម្រេចធ្វើអត្តឃាតបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនព្រោះតែមានទំនាស់ពាក្យសំដីជាមួយគូដណ្តឹងបន្តិចបន្តួច។

សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍ធ្វើអត្តឃាតដោយចងកខាងលើនេះកើតឡើងនៅវេលាម៉ោង០១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ៤៤ ក្រុមទី០២ ភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ៅ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បានមានទំនាស់ពាក្យសំដីជាមួយគ្នានិងគូដណ្តឹងរបស់ខ្លួន លុះក្រោយមកនៅយប់រំលងអធ្រាត្រក៏ស្រាប់តែបុរសជាជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែ (ចងក) ជាប់ទៅនឹងមេឃអំពិលស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចប្រគល់សពអោយខាងសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក