ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ភ្ញៀវទេសចរទៅលេងខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យភ្ជំបិណ្ឌមានចំនួនជាង៧ពាន់នាក់

បន្ទាយមានជ័យ៖ ភ្ញៀវទេសចរដែលបានទៅលេខខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យភ្ជំបិណ្ឌមានចំនួន៧ ៣៩២នាក់ ក្នុងនោះមកច្រើនបំផុតនៅថ្ងៃបុណ្យភ្ជុំទី២ ដែលមានជាង៣ពាន់៥រយនាក់។

ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ឈឿន សេរីវុធ បានប្រាប់ឲ្យ EAC Newsថា ក្នុងឱកាសបុណ្យភ្ជំបិណ្ឌឆ្នាំ២០២១ រយៈពេល៣ថ្ងៃមកនេះខេត្តបន្ទាយមានជ័យមានពលរដ្ឋមកលេងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានចំនួន ៩៩៣នាក់, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មានចំនួន ៣ ៥៣៥នាក់ និងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានចំនួន ២ ៨៦៤នាក់។

បើតាមលោក ឈឿន សេរីវុធ បានបញ្ជាក់ទៀតថា អ្នកទេសចរណ៍ទៅលេងភាគច្រើននៅចំនុចផ្លូវវាងក្រុងដែលកំពុងរងគ្រោះដោយសារទឹកជំនន់ដោយក្នុងមួយថ្ងៃជាងខ្ទង់ពាន់នាក់ ចំពោះតំបន់ទេសចរណ៍ផ្សេងទៀតដែលមានដូចជា ប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព បារាយណ៍ប្រាសាទមេបុណ្យ និងអាងជើងគ្រួស ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ពុំសូវមានប្រជាពលរដ្ឋមកកំសាន្តនោះទេ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក