បាត់ដំបង៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងគោមួយក្បាលបានងាប់ក្នុងហេតុការណ៍ឆក់ខ្សែភ្លើងចំនួន ២ករណីក្នុងខេត្តបាត់ដំបង។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ចាន់ ភាព អាយុ ២០ឆ្នាំ បានស្លាប់កាលពីម៉ោង៧យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នៅភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មូលហេតុដើរជាន់ហ្រ្វីឌុយអគ្គិសនីគ្មានគម្រប។
កាលពីថ្ងៃទី៧ ខែតុលា ហេតុការណ៍ឆក់ខ្សែភ្លើងក៏បានសម្លាប់គោមួយក្បាលផងដែរ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង ១៥និង២០នាទីរសៀលដោយមូលហេតុដើរស៊ីស្មៅទៅប៉ះបង្គោលភ្លើងដែកក៏បណ្តាលអោយឆក់៕