ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិភាគ៖ តើ សម រង្ស៊ី ហ៊ានលះបង់សញ្ជាតិបារាំងដើម្បីបង្ហាញពីការស្នេហាជាតិដូចដែលធ្លាប់អះអាងឬទេ?

ភ្នំពេញ៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រី» នេះជាសំណេររបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

ការសរសេររបស់ សម្ដេចតេជោ បែបនេះគឺបន្ទាប់ពីសម្ដេចបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ឱ្យធ្វើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំជាតិ ដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន «សញ្ជាតិខ្មែរតែមួយគត់» ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

ជាទូទៅយើងតែងតែឮពាក្យ «ខ្មែរអ្នកស្នេហាជាតិ» ចេញពីមាត់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែប្រើដាក់មកលើខ្លួនជាពិសេសគឺ សម រង្ស៊ី តែម្ដង។ លើសពីនេះទៀតលោក សម រង្សី ខ្លួនឯងក៏តែងតែប្រកាសថាលោកសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីជាតិមាតុភូមិកម្ពុជាដើម្បីបង្ហាញពីស្មោះត្រង់ចំពោះជាតិកម្ពុជាថែមទៀតផង។

ឥឡូវវិញ្ញាសារពិសោធន៍ពាក្យថា «ស្នេហាជាតិ» របស់លោកត្រូវបានចេញហើយបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានយល់ព្រមលើសេចក្តីព្រាងធម្មនុញ្ញដែលនឹងឆ្លងកាត់សភាអនុម័តយល់ព្រមនាពេលខាងមុខ ដែលចែងថាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។

លោក សម រង្ស៊ី តែងតែស្រម៉ៃពីការចង់បានកៅអីនាយករដ្ឋមន្ត្រីកម្ពុជាមកអង្គុយរហូតធ្លាប់ប្រកាសខ្លួនថាជានាយករដ្ឋមន្ត្រីរបស់ពលរដ្ឋខ្មែរក្នុងហ្វេសបុកថែមទៀត។ ឥឡូវដោយសារតែច្បាប់កំពូលប្រទេសបានចែងពីការកំណត់សញ្ជាតិតែមួយសម្រាប់អ្នកធ្វើនាយករដ្ឋមន្ត្រីកម្ពុជាហើយ។ វាបានបង្កើតជាសំណួរមួយថា៖ តើលោក សម រង្ស៊ី ហ៊ានលះបង់សញ្ជាតិបារាំងដើម្បីបង្ហាញពីការស្នេហាជាតិដូចដែលធ្លាប់បានអះអាងឬទេ?

លោក សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩ អាយុ៧២ឆ្នាំ នៅខេត្តកំពង់ចាម ជាកូនរបស់លោក សម សារី និងលោកស្រី អ៊ិន អឹម។ លោកបានទៅរៀន និងរស់នៅប្រទេសបារាំងនៅឆ្នាំ១៩៦៥។ បច្ចុប្បន្ន សម រង្ស៊ី មានសញ្ជាតិ២គឺសញ្ជាតិខ្មែរផងនិងសញ្ជាតិបារាំងផង ស្ទើរពេញមួយជីវិតរបស់លោកគឺលោកចំណាយពេលនៅប្រទេសបារាំងច្រើនជាងនៅកម្ពុជា រត់ចេញពីកម្ពុជាពេលមានទុក្ខច្រើនជាងរត់ចេញពីបារាំង។ សម រង្ស៊ី ធ្លាប់ថ្លែងដោយមោទននូវការបានកាន់លិខិតឆ្លងដែនរបស់បារាំងក្នុងការធ្វើដំណើរ បើទោះបីលោកត្រូវធ្វើដំណើរមកប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់លោកក៏ដោយ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា មានប្រសាសន៍ប្រាប់EAC News ថាលោកមិនជឿថា សម រង្ស៊ី ហ៊ានលះបង់សញ្ជាតិបារាំងរបស់គាត់នោះទេ ដោយសារតែមនុស្សដូចលោក សម រង្ស៊ី មិនដែលហ៊ានសម្រេចធ្វើអ្វីឱ្យលះ មិនចេះគោរពសន្យារបស់ខ្លួន និងអាត្មានិយមថែមទៀត។

លោកមានប្រសាសន៍ថា៖ « ពីព្រោះជាទម្លាប់នយោបាយរបស់លោក សម រង្ស៊ី នៅពេលគាត់មានបញ្ហានៅក្នុងប្រទេសគាត់តែងតែរត់ទៅខាងក្រៅប្រទេស។ ហើយការរត់ទៅខាងក្រៅហ្នឹងជាទូទៅគាត់តែងតែប្រើប្រាស់នូវសញ្ជាតិទីពីររបស់គាត់គឺសញ្ជាតិបារាំង » ។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទលោក សួន សេរីរដ្ឋា ដែលធ្លាប់ស្គាល់ចរិតរបស់សម រង្ស៊ី និងបក្ខពួក យល់ថាតាមចរិតរបស់ សម រង្ស៊ី គឺគាត់មិនបោះបង់សញ្ជាតិបារាំងរបស់គាត់ឡើយ ដោយសារតែបុគ្គលដូច សម រង្ស៊ី មិនដែលមានមោទនភាពជាជនជាតិខ្មែរដូចអ្វីដែលគាត់បានលើកនោះទេ ហើយការទុកសញ្ជាតិបារាំងនោះទៀតសោតគឺទុកសម្រាប់រត់ចោលស្រុកដូចដែលបុគ្គល សម រង្ស៊ី ធ្លាប់ធ្វើជាច្រើនដងមកនោះ។

លោកថា៖ « ហេតុដែលខ្ញុំហ៊ាននិយាយបែបនេះដោយសារខ្ញុំដឹងច្បាស់ថាបុគ្គលនេះហើយនឹងគ្នាគេមួយចំនួនដែលមានសញ្ជាតិពីរបីហ្នឹងមកចូលធ្វើការជាមន្ត្រីជាន់ខ្ពស់ជាសមាជិករដ្ឋសភានៅក្នុងរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៣មក ទោះបីជាគាត់ធ្លាប់បានលិខិតឆ្លងដែនការទូតដែលជាលិខិតឆ្លងដែនថ្នាក់ជាន់ខ្ពស់សម្រាប់ធ្វើដំណើរហើយក៏គាត់មិនដែលប្រើប្រាស់លិខិតឆ្លងដែនទាំងអស់ហ្នឹងដែរ។ គឺគាត់នៅតែរក្សាលិខិតឆ្លងដែនបរទេសជាទ្វារសំខាន់សម្រាប់ការរត់ចោលស្រុករាល់តែដង រាល់តែលើកដូច្នេះគាត់គ្មានភាពក្លាហានក្នុងការលះបង់សញ្ជាតិបរទេសទេ » ។

លោក សួន សេរីរដ្ឋា មានប្រសាសន៍បន្ថែមថាភាសាស្នេហាជាតិ ស្រលាញ់ជាតិ របស់លោក សម រង្ស៊ី និងបក្ខពួកគឺគ្រាន់តែជាភាសាបោកប្រាស់អ្នកគាំទ្រប៉ុណ្ណោះ។

លោកបន្ថែមថា៖ «យើងឃើញហើយនៅពេលដែលគាត់ប្រកាសចូលស្រុកថ្ងៃទី៩ ខែវិច្ឆិកា ដែលឱ្យអ្នកគាំទ្រគាត់រង់ចាំហ្នឹងគាត់បានអួត គាត់ថាគាត់កាន់លិខិតឆ្លងដែនសញ្ជាតិបារាំងចូលមកកម្ពុជាហើយគាត់អះអាងថារដ្ឋាភិបាលបារាំងគឺជាអ្នកការពារគាត់។ អញ្ចឹងគឺគ្រប់គ្នាៗគាត់ទាំងអស់ហ្នឹងគឺថាពួកគាត់មានមោទនភាពក្នុងការកាន់លិខិតឆ្លងដែនជាសញ្ជាតិបរទេសជាជាងកាន់លិខិតឆ្លងដែនខ្មែរជាពលរដ្ឋខ្មែរ។ ភាសាអ្នកស្នេហាជាតិ ស្រលាញ់ជាតិហ្នឹងវាគ្រាន់តែជាភាសាបោកប្រាស់អ្នកគាំទ្រគាត់ទេ តាមពិតទៅគាត់ធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាគ្រាន់តែដើម្បីផលប្រយោជន៍របស់ខ្លួនឯង បក្ខពួក និងក្រុមគ្រួសារទេ! អត់មានប្រយោជន៍ជាតិជាធំនោះទេ» ។

សម រង្ស៊ី តែងតែរត់ចោលស្រុក រត់ចោលអ្នកគាំទ្រ ធ្វើឱ្យអ្នកដើរតាមជួបទុក្ខភ័យ ជាងនេះទៅទៀតបុគ្គល សម រង្ស៊ី តែងតែធ្វើយ៉ាងណាដើម្បីតែមហិច្ឆតាខ្លួនឯង ហើយសុខចិត្តបំផ្លាញប្រទេសខ្លួនឯងដោយគ្មានគិតពិចារណាដែលអាចនិយាយបានថាបុគ្គលនេះគ្មានការលះបង់ដើម្បីជាតិបាត់ទៅហើយ កុំថាឡើយសញ្ជាតិរបស់ខ្លួននោះ។

លោកបណ្ឌិត គិន ភា យល់ថា៖ «ខ្ញុំយល់ថាមិនចាំបាច់ក្នុងការសាកល្បងក៏អាចដឹងពីទំហំទឹកចិត្តស្នេហាជាតិ ឬមិនស្នេហាជាតិរបស់លោក សម រង្ស៊ី បានដែរ។ បើគាត់ស្នេហាជាតិ ស្រលាញ់ប្រជាជនមែន គាត់មិនគួរទៅដើរឃោសនាជាមួយសហគមន៍អន្តរជាតិ ទៅឱ្យគេដាក់សម្ពាធដាក់ការគៀបសង្កត់ ឬផ្ដាច់ជំនួយ ឬលក្ខខណ្ឌអនុគ្រោះផ្សេងៗសម្រាប់កម្ពុជាទេ។ ព្រោះសួរថាគាត់ធ្វើរបៀបហ្នឹងតើបានផលប្រយោជន៍អី? តើបានផលប្រយោជន៍អីសម្រាប់ជាតិមាតុភូមិដែរឬអត់?»

លោកបណ្ឌិត គិន ភា យល់ថា សម រង្ស៊ី គួរលុបពាក្យថា «អ្នកស្នេហាជាតិខ្មែរ» ពីខ្លួនទៅប្រសិនបើមិនហ៊ានលះបង់សូម្បីតែសញ្ជាតិដើម្បីកម្ពុជានោះ។

លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា៖ «នៅពេលដែលគាត់មានបញ្ហាគាត់រត់ទៅមានន័យថាទុកទ្វារឱ្យខ្លួនឯងហើយបន្សល់ទុកនូវការលំបាកសម្រាប់អ្នកដើរតាមបន្ទាត់នយោបាយរបស់គាត់» ។

មានផលគឺមកពីមានហេតុដែលធ្វើឱ្យមានការកំណត់យកថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយគត់នេះ។

កាលពីថ្ងៃទី៥ ខែតុលា ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បានធ្វើលិខិតមួយអំពាវនាវឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបបោះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដោយបានលើកពីហេតុផលមិនពិតដោយមិនចេះខ្មាស់អៀនចោទ សម្ដេចតេជោ ថាបានទិញសញ្ជាតិប្រទេស Cyprus បំរុងចាកចេញពីកម្ពុជា។

កូនប្រុសរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាសមាជិកសភាជាតិគឺលោក ហ៊ុន ម៉ានី ថា សម្ដេចតេជោ មានការយោគយល់ខ្ពស់ដល់ឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេសទោះក្នុងហេតុផលណាដើម្បីបានវិលត្រឡប់និងចូលរួមក្នុងការអភិវឌ្ឍជាតិដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ តែដោយសារចរន្តនយោបាយបានរុញច្រានទើបធ្វើឱ្យ សម្ដេចតេជោ សម្រេចបែបនេះ។

ថ្លែងក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៨ ខែតុលា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «លោកឯងរង់ចាំជាតិក្រោយក៏មិនអាចរកបាន២ភាគ៣បានដែរ អញ្ចឹងយើងត្រូវធ្វើឱ្យបានស្រូតដើម្បីធ្វើឱ្យមានភាពច្បាស់លាស់ថាតើអ្នកណាសញ្ជាតិមួយអ្នកណាសញ្ញាតិពីរ។ បញ្ហាវាមានចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែងរបស់កម្ពុជាដើម្បីបញ្ជៀសនូវការជ្រៀតជ្រែងពីបរទេស និងបង្ហាញភក្ដីភាពជាមួយប្រជាជន» ៕

រូបថត: CEN


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក