៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

កងកម្លាំងព្រំដែនឃាត់ខ្លួនពលករបំរុងលួចឆ្លងដែនខុសច្បាប់ចំនួន២៩នាក់

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនពលករចំនួន ២៩នាក់ជាបន្តបន្ទាប់ ខណៈពួកគេបំរុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃកាលយប់ ថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ស្ថិតក្នុង។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានឱ្យEAC Newsដឹងថា ពលករទាំង២៩នាក់នោះត្រូវបានឃាត់ខ្លួននៅភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាយប់ថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

បើតាមលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ក្រោយឃាត់ខ្លួនពលករទាំង២៩នាក់ខាងលើត្រូវបានយកមកសួរនាំ ដើម្បីរកមុខមេខ្យល់ និងបញ្ជូនពួកគេទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃដើម្បីតាមដានសុខភាព មុននឹងដោះលែងឱ្យត្រលប់ទៅផ្ទះវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក