បាត់ដំបង៖ ភ្ញៀវទេសចរណ៍ដែលចូលមកលេងខេត្តបាត់ដំបងក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះមានចំនួន ៣៧ ៧២៤នាក់ ថយចុះពី ១៣៤ ៤៤០នាក់កាលពីឆ្នាំមុន។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីស្សារ៉ា បានឲ្យEAC News ដឹងថាមូលហេតុដែលធ្វើឱ្យមានភ្ញៀវទេសចរមកលេងក្នុងខេត្តបានថយចុះនេះបណ្ដាលមកពីបញ្ហាភ្លៀវធ្លាក់ ទឹកជំនន់ ដែលធ្វើសមត្ថភាពទទួលភ្ញៀវទេសចរត្រូវបានកាត់បន្ថយ ខណៈម្ចាស់រមណីយដ្ឋានមួយចំនួនបានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានដោយសារបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកក៏បានបញ្ហាក់ផងដែរថា ពុំមានភ្ញៀវទេសចរណ៍បរទេសមកលេងក្នុងខេត្តនោះទេ។
រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តបាត់ដំបងដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការក្នុងអំឡុងពិធីបុណ្យភ្ជុំនេះមាន ១៣ ទីតាំងដែលមានដូចជា ប្រាសាទបាណន់ ភ្នំសំពៅ ប្រាសាទឯកភ្នំ អាងកំពីងពួយ ចំការស្វាយ ស្ទឹងថ្មដាចំការធុរេន ទឹកធ្លាក់៥៣ភ្នំព្រឹក នគរជុំភ្នំព្រឹក ភ្នំកំពូល ចំការធុរេនអូរតង វាលចម្បាំងខេមសាយ សហគមន៍អេកូ ទេសចរណ៍ទឹកធ្លាក់អូរជាំ និងឡូរីជើងភ្នំបាណន់៕