ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ បញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសធ្វើការបន្តទៀតដើម្បីស្វែងរកយុត្តិធម៌សម្រាប់កម្ពុជា និងCyprus

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ធ្វើកិច្ចការទូតបន្តទៀតជាមួយប្រទេស Cyprus ក្នុងការស្វែងរកយុត្តិធម៌ដល់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រទេស Cyprus។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យលោក ប្រាក់ សុខុន ធ្វើការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសចិនឱ្យទំនាក់ទំនងជាមួយស្ថានទូត Cyprus នៅទីនោះហើយឱ្យធ្វើកំណត់ទូតបន្តទៀតទៅរដ្ឋាភិបាល Cyprus ដើម្បីឆ្លើយតប និងសហការជាមួយទូតសហភាពអឺរ៉ុប ក៏ដូចជាបណ្ដាប្រទេសសមាជិកអឺរ៉ុប ជាពិសេសប្រទេសអង់គ្លេសផងដែរដោយសារតែកាសែត The Guardian ជារបស់ប្រទេសនេះ។

សម្ដេចតេជោមានប្រសាសន៍ថា៖ « បើចាំបាច់ឯកឧត្តម ប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬជួបរដ្ឋមន្ត្រីយុត្តិធម៌(cyprus) តាមប្រព័ន្ធវីដេអូនិយាយគ្នាឱ្យច្បាស់លើរឿង។ ... មិនមែនរឿងតូចតាចទេ! រឿងទាក់ទងជាមួយហ្នឹងមេដឹកនាំជាតិមួយដែលត្រូវគេមួលបង្កាច់ ឯនៅCyprus វាធ្វើឱ្យខូចខាតដល់រដ្ឋាភិបាល Cyprus ហ្នឹងតែម្ដង» ។

កាលពីថ្ងៃទី៦ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន បានផ្ញើលិខិតស្នើសុំកិច្ចសហការពីរដ្ឋមន្ត្រីការបរទេសCyprus លោក នីកូស គ្រីស្តូឌូលីដេស ស្រាវជ្រាវរកការពិតឱ្យឃើញចំពោះការចោទប្រកាន់ថា សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនCyprus ។

អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានប្រាប់សារព័ត៌មាន EAC News ថារហូតមកដល់ពេលនេះប្រទេស Cyprus នៅមិនទាន់មានការឆ្លើយតបលើសំណើសុំសហការនេះនៅឡើយ ខណៈកាសែតរបស់ចក្រភពអង់គ្លេស The Guardian បានកែសម្រួលការផ្សាយរបស់ពួកគេហើយ។

កាលពីថ្ងៃទី៣ ខែតុលា កាសែតរបស់ចក្រភពអង់គ្លេស The Guardian បានចុះផ្សាយថា «មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនcyprus»។ ទោះជាយ៉ាងណាបន្ទាប់ពីមានប្រតិកម្មពីរាជរដ្ឋាភិបាលកម្ពុជា កាសែតនេះបានកែសម្រួលអត្ថបទរបស់ខ្លួនមកជា «សមាជិកខ្លះនៃរង្វង់ផ្ទៃក្នុងរបស់មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនcyprus» វិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក