ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មតិលោក Didier Deschamp ក្រោយដឹកនាំបារាំងឡើងវគ្គផ្តាច់ព្រ័ត្រពាន Nation League

អន្តរជាតិ៖ លោក Didier Deschamp គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងនិយាយថា បារាំងនៅតែជាបេក្ខភាពដ៏អស្ចារ្យដែលគេមិនអាចមើលរំលងបាន បន្ទាប់ពីក្រុមរហស្សនាមមាន់គកមួយនេះ បានវាយបកពីក្រោយ ៣-២ និងទម្លាក់ក្រុមបិសាចក្រហមប៊ែលហ្សិក ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nation League កាលពីយប់មិញនេះ។ ជ័យជម្នះនេះហាក់ជាការលួងចិត្តទៅកាន់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបារាំងផងដែរ បន្ទាប់ពីការធ្លាក់ចេញស្ទើរមិនគួរឱ្យជឿនៅវគ្គ ១៦ក្រុមចុងក្រោយ ទល់នឹងក្រុមជម្រើសជាតិស្វីស។

ក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ២០១៨ ខាងលើបានមានវិបត្តិលើការរកគ្រាប់បាល់នាការប្រកួតស្មើទល់នឹងបូស្នៀ និងអ៊ុយក្រែន មុននឹងឈ្នះហ្វាំងឡង់នាការប្រកួតវគ្គជម្រុះ FIFA  World Cup (ទ្វីបអឺរ៉ុប) យប់មិញនេះហាក់នៅតែមានបញ្ហាក្នុងវគ្គទី១ ក្រោយពីត្រូវប៊ែលហ្សិកនាំមុខក្នុងវគ្គទី១ ដោយលទ្ធផល ២-០ ដោយគ្រាប់បាល់របស់កីឡាករ Yannick Carrasco និង Romelu Lukaku។ យ៉ាងណាក្តី ចូលមកវគ្គទី២ បារាំងបានវាយបកវិញផ្ទួនៗចំនួន ៣គ្រាប់ ដោយកីឡាករ Karim Benzema, បាល់១១ម៉ែត្រពី Kylian Mbappe និងគ្រាប់ជ័យជម្នះចុងម៉ោងដោយ Theo Hernandez នៅនាទីទី៩០។

ក្រោយទម្លាក់ក្រុមចំណាត់ថ្នាក់លេខ ១ ក្នុងតារាង Ranking ពិភពលោក លោក Deschamp បាននិយាយក្នុងសន្និសីទក្រោយចប់ការប្រកួតថា៖ "ពួកយើងបានធ្លាក់ក្រោមថ្វីជើងរបស់ស្វីសយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ប៉ុន្តែអ្វីដែលអ្នកគាំទ្របានឃើញក្នុងការប្រកួតទល់នឹងហ្វាំងឡង់ រួមទាំងក្រុមលេខ ១ លើពិភពលោកប៊ែលហ្សិក ល្មមគ្រប់គ្រាន់អាចឱ្យយើងនិយាយបានថា បារាំងនៅតែជាក្រុមល្អបំផុតមួយក្នុងចំណោមក្រុមល្អជាងគេដដែល"។ លោក Deschamp ក៏បានបញ្ជាក់ដែរថា ការប្រកួតទល់នឹងប៊ែលហ្សិកកាលពីយប់មិញនេះ គឹជាការប្រកួតដ៏ល្អមួយក្នុងអាជីពរបស់លោកជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងតាំងពីឆ្នាំ២០១២មកទល់បច្ចុប្បន្ន។

គួរបញ្ជាក់ថា ក្រុមរហស្សនាមមាន់គកខៀវបារាំង នឹងត្រូវជួបជាមួយក្រុមគោជល់ក្រហមអេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រពាន UEFA Nation League នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នាកីឡដ្ឋាន San Siro ទីក្រុងមីលែន ប្រទេសអ៉ីតាលី ខណៈការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ នឹងត្រូវធ្វើឡើងនាកីឡដ្ឋានរបស់ក្លិប Juventus ស្ថិតនៅទីក្រុងតួរីន ប្រទេសអ៉ីតាលី ដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះអ៉ីតាលី ជួបជាមួយប៊ែលហ្សិក នាថ្ងៃទី១០ ខែតុលាដូចគ្នា៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក