BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២០៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ០៩ករណី ខណៈអ្នកជំងឺ ៥៤៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៤,៣៥១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៤៥៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៦,៨៣៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,១៥៩ករណី៕