ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌូណេស៊ី អនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ថ្មីមួយប្រភេទទៀតរបស់ចិន

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃទី៧ ខែតុលាម្សិលមិញនេះ បានប្រកាសពីការអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩មួយប្រភេទទៀតក្នុងលក្ខខណ្ឌបន្ទាន់ ឬ Emergency use។ វ៉ាក់សាំងដែលទើបតែទទួលបានការអនុម័តពីរដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការប្រើប្រាស់នេះ គឺជាវ៉ាក់សាំងផលិតដោយ អង្គភាពផលិតផលជីវសាស្រ្តឆុងឈីងជឺហ្វី (Chongqing Zhifei Biological Products) ដែលនេះគឺជាវ៉ាក់សាំងកូវីដ-១៩ ទី៤របស់ចិនដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងប្រទេសឥណ្ឌូណេស៊ី។

នាយកគ្រប់គ្រងអង្គភាពម្ហូបអាហារ និងឱសថរបស់ឥណ្ឌូណេស៊ី លោកស្រី Penny Lukito បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទថ្មីនេះ ដែលនឹងត្រូវផ្តល់ឱ្យ ៣ដងក្នុងរយៈពេល ៣ខែ មានអត្រាប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រហែល ៨១ ភាគរយ​​ និងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីប្រភេទដែលតា (Delta) ប្រហែល ៧៧.៤៧ ភាគរយ ទាបជាងការប្រឆាំងនឹងវីរុសបំលែងខ្លួនផ្សេងៗទៀត។

ការសាកល្បងវ៉ាក់សាំង Zifivax ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន, អ៊ូសបេគីស្ថាន, ប៉ាគីស្ថាន, អេក្វាឌ័រ និងឥណ្ឌូណេស៊ី ដែលមានមនុស្សចូលរួមចំនួន ២៨.០០០ នាក់។ កន្លងមក ឥណ្ឌូណេស៊ី ក៏ធ្លាប់បានអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួន ៣ប្រភេទរបស់ចិនរួចហើយដែលរួមមាន វ៉ាក់សាំង Sinovac, Sinopharm និង Cansino។

ជាទីតាំងដែលផ្ទុះខ្លាំងនៃវីរុសកូវីដ-១៩ ឥណ្ឌូណេស៊ី គិតត្រឹមសប្តាហ៍ទី១ នៃខែតុលានេះ បានចាក់វ៉ាក់សាំងឱ្យប្រជាជនបានប្រមាណជិត ៩៦លាននាក់នៃចំនួនប្រជាជនសរុបជាង ២៧០លាននាក់របស់ខ្លួន។ ដោយឡែក បើគិតពីចំនួនអ្នកឆ្លងវិញ ឥណ្ឌូណេស៊ីមានអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសសរុបប្រមាណជា​ ៤ ,២លាននាក់ និងមានអ្នកស្លាប់ប្រមាណ ១៤២,០០០នាក់។ 

ទន្ទឹមនឹងការអនុម័តឱ្យប្រើប្រាស់ក្នុងប្រទេសឥណ្ឌូណេស៊ីនេះ លោក Mahendra Suhardono ប្រធានឧស្សាហកម្មជីវឱសថរដ្ឋធានីចាកាតាបានបញ្ជាក់ថា ឆាប់ៗនេះវ៉ាក់សាំង Zifivax នឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនេះតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក