ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រេស៊ីល បន្តឈ្នះ ៩ប្រកួតជាប់គ្នា ខណៈអាហ្សង់ទីនបានត្រឹមស្មើប៉ារ៉ាហ្គាយ

អាមេរិកខាងត្បូង៖ ក្រុមជម្រើសជាតិប្រេស៊ីលបានវាយបកពីក្រោយយ៉ាងអស្ចារ្យ និងដណ្តើមបាន ៣ពិន្ទុ ពីក្រុមជម្រើសជាតិវេណេហ្ស៊ូអេឡាវិញ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូង ដែលទើបតែបញ្ចប់ការប្រកួតនាទីក្រុង Caracas ប្រទេសវេណេហ្ស៊ូអេឡា។

ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុននៅនាទីទី១១ ដោយខ្សែប្រយុទ្ធក្លិប Dynamo Kiev, Eric Ramirez ខណៈក្រុមភ្ញៀវប្រេស៊ីលត្រូវរង់ចាំដល់វគ្គទី២ នាទីទី៧១ ទើបកីឡាកររបស់ក្លិប PSG, Marquinhos តាមស្មើបានសម្រេច។ គ្រប់យ៉ាងហាក់ប្រែប្រួលនៅត្រឹម ១០នាទីចុងក្រោយ ពោលគឺនាទីទី៨៥ ប្រេស៊ីលទទួលបានបាល់ពិន័យ ១១ម៉ែត្រ ហើយខ្សែប្រយុទ្ធ Garbriel Barbosa ក៏មិនខ្ជះខ្ជាយឱកាសនាំមុខនោះឡើយ។ លទ្ធផលមិនរក្សាបែបនេះរហូតចប់ការប្រកួតឡើយ ពោលគឺនៅម៉ោងបន្ថែម ៩០+៥ កីឡាករស្លាបស្តាំរបស់ Ajax, Anthony ក៏បានបន្ថែមគ្រាប់ធានា ៣ពិន្ទុឱ្យប្រេស៊ីលតែម្តង។

ដោយឡែក ងាកមកកាន់ការប្រកួតរវាងអាហ្សង់ទីន និងប៉ារ៉ាហ្គាយវិញ ពុំមានគ្រាប់ស៊ុតបញ្ចូលទីគ្នាឡើយ ពោលគឺក្រុមទាំងពីរចែកគ្នាម្នាក់ ១ពិន្ទុ ដោយលទ្ធផល ០-០។ លទ្ធផលមួយគូផ្សេងទៀតរួមមាន អ៊ុយរូហ្គាយ ក៏បានត្រឹមស្មើ ០-០ ជាមួយកូឡុំប៊ី, អេក្វាដ័រ ឈ្នះបូលីវៀ ៣-០ និងប៉េរូ បាន៣ពិន្ទុដោយឈ្នះឈីលី ២-០។

ងាកមកតារាងពិន្ទុវិញ ក្រុមជម្រើសជាតិប្រេស៊ីល នៅតែបន្តឈរកំពូលតារាង មាន ២៧ពិន្ទុពេញក្រោយឈ្នះ ៩ប្រកួត ខណៈអាហ្សង់ទីនឈរលេខ ២ មាន ១៩ពិន្ទុ អេក្វាដ័រ និងអ៊ុយរូហ្គាយ មាន១៦ពិន្ទុដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក