លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

តុលាការរាជធានីភ្នំពេញសម្រេចចោទប្រកាន់ សម រង្ស៊ី និងបក្ខពួកបន្ថែមទៀត ក្រោយប្រកាសឲ្យពលរដ្ឋងើបផ្ដួលរំលំរដ្ឋាភិបាល

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតពីបទរួមគំនិតក្បត់និងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី៧ ខែតុលានេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមានឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មួរ សុខហួរ ឈ្មោះ ហូរ វ៉ាន់ និងគូកន ពីបទរួមគំនិតក្បត់ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ការចោទប្រកាន់ខាងលើនេះពាក់ព័ន្ធនឹងការអំពាវនាវទណ្ឌិតដែលកំពុងមាននៅរឿងរាប់មិនអស់នៅតុលាការ សម រង្ស៊ី បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារបង្កប់ "ការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត ក្រោមឧបាយកល អំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងលិខិតនោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ផែនការទុច្ចរិតក្នុងការញុះញង់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មួរ សុខហួរ ឈ្មោះ ហូរ វ៉ន់ ព្រមទាំងគូកន គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ»។

ទណ្ឌិតរត់ចោលស្រុកដោយអាងថាមានសញ្ជាតិបារាំង សម រង្ស៊ី កាលពីថ្ងៃទី៥ ខែតុលា បានធ្វើលិខិតមួយអំពាវនាវឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបបោះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដោយបានលើកពីហេតុផលមិនពិត ដោយមិនចេះខ្មាស់អៀនចោទសម្ដេចតេជោថា បានទិញសញ្ជាតិប្រទេស Cyprus បំរុងចាកចេញពីកម្ពុជា។

ជាការឆ្លើយតបនៅថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំជាតិ ដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក